Terms and Conditions

English

សេវាកម្ម WESTERN UNION® MONEY TRANSFERSM ផ្តល់ជូននូវលក្ខខណ្ឌដូចខាងក្រោម

ប្រតិបត្តិការ Western Union® Money TransferSM អាច ផ្ញើ និងទទួលនៅតាមភ្នាក់ងារ Western Union® ជាច្រើននៅទូទាំងពិភពលោក។ អតិថិជនអាចទូរស័ព្ទតាមលេខដែលបានចុះបញ្ជីខាងក្រោមចំពោះអាសយដ្ឋាន និងម៉ោងធ្វើការរបស់ទីតាំងដែលនៅក្បែរ។ ទីតាំងមួយចំនួនបើក 24 ម៉ោង។

ជាធម្មតា ការផ្ទេរប្រាក់ទូទៅ អាចឲ្យអ្នកទទួលប្រាក់មកយកបាន ក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ ដោយអាស្រ័យលើម៉ោងធ្វើការរបស់ ទីតាំងភ្នាក់ងារ Western Union («ភ្នាក់ងារ») ។ សេវាផ្ទេរប្រាក់នៅថ្ងៃបន្ទាប់/2 ថ្ងៃបន្ទាប់ និងតាមគណនីអាចមានតាមការស្នើសុំទៅកាន់ ប្រទេសដែលបានកំណត់មួយចំនួន។ ប្រាក់ដែលបានផ្ញើដោយប្រើសេវាផ្ទេរប្រាក់នៅថ្ងៃបន្ទាប់/2 ថ្ងៃបន្ទាប់ នឹងអាចទៅយកបានក្នុងរយៈពេល 24 ម៉ោងនិង 48 ម៉ោងរៀងគ្នា។ ជាទូទៅ ការផ្ទេរតាមគណនីចំណាយពេល 5 ថ្ងៃនៃថ្ងៃធ្វើការ ប៉ុន្តែ ការផ្ទេរទៅកាន់កាបូបអេឡិចត្រូនិចចល័ត ជាធម្មតាអាចធ្វើបានតែក្នុង រយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។ ការកំណត់លើសពីចំនួនកំណត់ ការរឹតបន្តឹងបទបញ្ញត្តិ ឬការរឹតបន្តឹងផ្សេងៗទៀត នៅក្នុងបណ្តាប្រទេសមួយចំនួនអាចពន្យារពេលប្រតិបត្តិ ការផងដែរ។ Western Union មិនដើរតួជាភ្នាក់ងារ ឬតំណាងធនាគារណាមួយ សម្រាប់គោលបំណងផ្សេងទៀត និងមិនទទួលយកប្រាក់បញ្ញើក្នុង នាមជាធនាគារណាមួយឡើយ។  សូមទូរស័ព្ទទៅលេខខាងក្រោមសម្រាប់ព័ត៌មានលម្អិត។

ជាទូទៅ ការផ្ទេរប្រាក់ត្រូវបានធ្វើឡើងជាសាច់ប្រាក់ ប៉ុន្តែភ្នាក់ងារមួយចំនួនអាចទូទាត់ប្រាក់តាមរយៈមូលប្បទានប័ត្រ ឬការលាយគ្នារវាងសាច់ប្រាក់ និងមូលប្បទានប័ត្រ ឬអាចផ្តល់ជូន ឬអ្នកទទួលប្រាក់ អាចជ្រើសរើសវិធីផ្សេងទៀតដើម្បីទទួលប្រាក់ និងការផ្ទេរប្រាក់មួយចំនួនអាចទូទាត់ទៅក្នុងគណនី។ រាល់ការទូទាត់ជាសាច់ប្រាក់សុទ្ធអាស្រ័យទៅតាមភាពដែលអាចទទួលបាន អ្នកទទួលប្រាក់បង្ហាញភស្តុតាងជាឯកសារអំពីអត្តសញ្ញាណរបស់ពួកគេ និងផ្តល់ព័ត៌មានលម្អិតអំពីការផ្ទេរប្រាក់ដែលតម្រូវដោយ Western Union រួមទាំងឈ្មោះរបស់អ្នកផ្ញើ និងឈ្មោះ​អ្នកទទួល, ប្រភពប្រទេស, ចំនួនទឹកប្រាក់ប្រហាក់ប្រហែល, MTCN និងលក្ខខណ្ឌផ្សេងៗទៀត ឬតម្រូវការដែលអាចអនុវត្តនៅទីតាំងភ្នាក់ងារ។  អ្នកផ្ញើអនុញ្ញាតឲ្យ Western Union ធ្វើតាមការការជ្រើសរើស វិធីរបស់ អ្នកទទួលដើម្បីទទួលបានប្រាក់ បើទោះជាវាខុសពីជម្រើសរបស់អ្នកផ្ញើក៏ដោយ។ ការផ្ទេរសាច់ប្រាក់នឹងត្រូវផ្តល់ជូនឲ្យបុគ្គលដែលភ្នាក់ងារថាត់ទុកថាមានសិទិ្ធទទួលបានប្រតិបត្តិការ បន្ទាប់ពីការបញ្ជាក់អត្តសញ្ញាណម្តងហើយ ម្តងទៀតតាមរយៈការពិនិត្យឯកសារអត្តសញ្ញាណ។  ការទូទាត់បែបនេះអាចត្រូវបានធ្វើឡើងទោះបីជាទម្រង់ដែលបានបំពេញដោយអ្នកទទួលមានកំហុសបន្តិចបន្តួចក៏ដោយ។ Western Union និងភ្នាក់ងាររបស់ខ្លួនមិនធ្វើការប្រៀបធៀបទម្រង់ «ផ្ញើប្រាក់» ទៅនឹងទម្រង់ «ទទួលប្រាក់» ដើម្បីផ្ទៀងផ្ទាត់អាសយដ្ឋាន ដែលផ្តល់ឲ្យអ្នកទទួលនោះទេ។ នៅក្នុងគោលដៅខ្លះ អ្នកទទួលអាចត្រូវបានគេតម្រូវឲ្យផ្តល់នូវ អត្តសញ្ញាណ សំណួរចម្លើយសាកល្បង ឬចំណុចទាំងពីរដើម្បីទទួល បានសាច់ប្រាក់។ សំណួរសាកល្បងមិនមែនជាមុខងារផ្នែកសុវត្ថិភាពបន្ថែម ហើយ មិនអាចប្រើទៅតាមពេលវេលា ឬពន្យារពេលទូទាត់នៃប្រតិបត្តិការនោះទេ ព្រមទាំងត្រូវបានហាមឃាត់នៅក្នុងបណ្តាប្រទេសមួយចំនួន ។

ច្បាប់អាចហាមប្រាមការបញ្ជូនប្រាក់ពីការធ្វើពាណិជ្ជកម្មជាមួយបុគ្គល និងប្រទេសមួយចំនួន។ Western Union ត្រូវបានគេតម្រូវឲ្យពិនិត្យមើលរាល់ប្រតិបត្តិការទាំងអស់ តាមបញ្ជីឈ្មោះដែលផ្តល់ដោយរដ្ឋាភិបាលនៃបណ្តាប្រទេសនានាដែលយើងខ្ញុំធ្វើអាជីវកម្ម រួមមាន ការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិ បរទេសរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក (OFAC) និងសហគមន៍អឺរ៉ុប។ ប្រសិនបើបានរកឃើញនូវការត្រូវគ្នាដែលអាចទៅរួច នោះ Western Union ស្រាវជ្រាវលើប្រតិបត្តិការដើម្បីកំណត់ថាតើឈ្មោះដែលបានត្រូវគ្នាគឺជាបុគ្គលនៅលើបញ្ជីពាក់ព័ន្ធ ឬអត់។ ក្នុងឱកាសនោះដែរ អតិថិជនត្រូវបានតម្រូវឲ្យផ្តល់អត្តសញ្ញាណ ឬ ព័ត៌មានបន្ថែម ហើយពន្យារពេលប្រតិបត្តិការ។ នេះគឺជាតម្រូវការផ្លូវច្បាប់ សម្រាប់រាល់ប្រតិបត្តិការដែលបានដំណើរការដោយ Western Union (រាប់បញ្ចូលទាំងប្រតិបត្តិការដែលចាប់ផ្តើម និងបញ្ចប់នៅក្រៅសហរដ្ឋអាមេរិក)។

ថ្លៃសេវាផ្ទេរប្រាក់ - ព័ត៌មានដែលសរសេរពន្យល់អំពីរបៀបដែល Western Union គិតថ្លៃចំពោះអ្នកផ្ញើដើម្បីធ្វើការផ្ទេរប្រាក់ នឹងត្រូវ បានបង្ហាញយ៉ាងច្បាស់នៅទីតាំងភ្នាក់ងារ ឬបង្ហាញទៅកាន់អ្នកផ្ញើ មុននឹងបញ្ចប់ការបង់ប្រាក់។ ប្រសិនបើច្បាប់ដែលអនុវត្តនៅក្នុងប្រទេសគោលដៅមិនបានតម្រូវ នោះអ្នកផ្ញើនឹងត្រូវបង់ថ្លៃទាំងអស់សម្រាប់ការផ្ទេរប្រាក់។ ក្នុងករណីខ្លះ ការទូទាត់ថ្លៃផ្ទេរប្រាក់អាចពាក់ព័ន្ធនឹងការបង់ពន្ធក្នុង ស្រុក និងថ្លៃសេវាកម្មផ្សេងៗ។

ការប្តូររូបិយប័ណ្ណបរទេស - តាមធម្មតា ការទូទាត់ថ្លៃផ្ទេរប្រាក់ នឹងត្រូវធ្វើឡើងតាមរូបិយប័ណ្ណរបស់ប្រទេសគោលដៅ (ក្នុងប្រទេសខ្លះ ការទូទាត់អាចធ្វើបានតែរូបិយប័ណ្ណដុល្លារអាមេរិក ឬរូបិយប័ណ្ណជំនួស ប៉ុណ្ណោះ)។ ក្រៅពីថ្លៃផ្ទេរដែលអាចអនុវត្តចំពោះការផ្ទេរប្រាក់នីមួយៗ ហើយប្រសិនបើ រូបិយប័ណ្ណដែលអ្នកផ្ញើបង្ហាញទៅភ្នាក់ងារមិនមែនជា រូបិយប័ណ្ណដែលត្រូវបានទទួលដោយអ្នកទទួល នោះរូបិយប័ណ្ណទាំងអស់នឹង ត្រូវបានប្តូរទៅតាមអត្រាប្តូរប្រាក់បច្ចុប្បន្នរបស់ Western Union ។ រូបិយប័ណ្ណនឹងត្រូវបានប្តូរនៅពេលផ្ទេរ ហើយអ្នកទទួលនឹងទទួលបាននូវចំនួនរូបិយប័ណ្ណបរទេសដែលបានបង្ហាញនៅលើទម្រង់ប្រតិបត្តិការ។ បទបញ្ញត្តិមូលដ្ឋានរបស់ប្រទេសមួយចំនួន តម្រូវឲ្យរូបិយ ប័ណ្ណត្រូវប្តូរនៅពេលអ្នកទទួលយកប្រាក់បាន ក្នុងករណីនេះអត្រាប្តូរប្រាក់ និងបរិមាណដែលបង្ហាញនៅលើទម្រង់ប្រតិបត្តិការអាចអាស្រ័យទៅតាមការប្រែប្រួលរវាងអត្រាប្តូរប្រាក់នៅចន្លោះពេលផ្ទេរ និងពេលវេលា ដែលអ្នកទទួលយកប្រាក់បាន។ Western Union គណនាអត្រាប្តូរប្រាក់របស់ខ្លួនដោយផ្អែកលើអត្រាប្តូរប្រាក់អន្តរធនាគារពាណិជ្ជរួមជាមួយនឹងកម្រិតចំណេញ។ អត្រាប្តូរប្រាក់ភាគច្រើនត្រូវបានគេកែតម្រូវ ច្រើនដងជារៀងរាល់ថ្ងៃ តាមអត្រាបិទនៃទីផ្សារហិរញ្ញវត្ថុសកល។ អត្រាប្តូរប្រាក់ដែលបានអនុវត្តអាចមិនសមស្របដូចអត្រាប្តូរប្រាក់ពាណិជ្ជកម្មដែលបានរាយការណ៍ជាសាធារណៈមួយចំនួនដែលប្រើនៅក្នុងប្រតិបត្តិការរវាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុដទៃទៀត។ ក្រៅពីថ្លៃសេវាផ្ទេរប្រាក់ Western Union (និងភ្នាក់ងាររបស់ខ្លួន) នឹងរក្សាទុកភាពខុសគ្នារវាងអត្រាប្តូរប្រាក់ដែលផ្តល់ជូនអតិថិជន និងអត្រាប្តូរប្រាក់ដែលបានទទួលបានដោយ Western Union ។ ព័ត៌មានបន្ថែមអំពីអត្រាប្តូរប្រាក់សម្រាប់ប្រទេសគោលដៅជាក់លាក់ អាចរកបានតាមរយៈការហៅ ទូរស័ព្ទតាមលេខខាងក្រោម ឬនៅ លើគេហទំព័ររបស់យើងខ្ញុំតាមរយៈ www.westernunion.com ។

ការផ្ញើ និងការទទួលប្រាក់នៅតាមបណ្តាប្រទេសដែលផ្តល់ការទូទាត់ ជាពហុរូបិយប័ណ្ណគឺ៖ អ្នកផ្ញើត្រូវតែជ្រើសរើសរូបិយប័ណ្ណ ទូទាត់នៅពេលដែលប្រតិបត្តិការ ផ្ញើប្រាក់ត្រូវបានធ្វើឡើង។ ថ្លៃសេវាផ្ទេរ និងទឹកប្រាក់ដែល Western Union (ឬភ្នាក់ងាររបស់ខ្លួន អ្នកផ្តល់សេវាទូរស័ព្ទចល័ត ឬគណនី) រកបាននៅពេលដែលប្តូរប្រាក់ទៅជារូបិយប័ណ្ណបរទេសអាចខុសគ្នាទៅតាមរូបិយប័ណ្ណដែលបានជ្រើសរើសសម្រាប់ទូទាត់។ នៅក្នុងប្រទេសខ្លះ លោកអ្នកអាចសម្រេចចិត្តទទួលប្រាក់ជារូបិយប័ណ្ណខុសពី រូបិយប័ណ្ណដែលបានជ្រើសរើសដោយអ្នកផ្ញើ។ Western Union (ឬភ្នាក់ងាររបស់ខ្លួន អ្នកផ្តល់សេវាទូរស័ព្ទចល័ត ឬ គណនី) អាចរកប្រាក់បន្ថែមនៅពេលប្រាក់របស់លោកអ្នកត្រូវបានប្តូរទៅជារូបិយប័ណ្ណដែលជ្រើសរើសដោយអ្នកទទួល។

សេវាកម្មពិសេស

ការជូនដំណឹងតាមទូរស័ព្ទទៅកាន់អ្នកទទួលថាប្រាក់ផ្ញើអាចមកទទួលយកបាន ត្រូវបានផ្តល់ជូននៅក្នុងប្រទេសភាគច្រើនដោយ ចំណាយតម្លៃបន្ថែម។ ក្នុងបណ្តាប្រទេសមួយចំនួន ការផ្ញើមូលប្បទានប័ត្រ ឬមូលប្បទានប័ត្រធនាគារ ទៅកាន់គោលដៅដែលបានជ្រើសរើសអាចកើតមាន ដោយចំណាយប្រាក់បន្ថែម។ ព័ត៌មានបន្ថែម អាចរួមបញ្ចូលនូវការចំណាយបន្ថែមជាមួយការផ្ទេរប្រាក់ដែលបានផ្ញើទៅបណ្តាប្រទេសនានា។

សារជាអក្សរ – ប្រសិនបើមាន Western Union ផ្តល់ជូន ការជូនដំណឹងដោយឥតគិតថ្លៃដើម្បីបញ្ជាក់ថាអ្នកទទួល បានមកយកប្រតិបត្តិការនេះ (សម្រាប់អ្នកផ្ញើ) ឬថា អាចមកទទួលប្រាក់បាន (សម្រាប់អ្នកទទួល) ។ ថ្លៃទូទាត់ដែលអនុវត្តដោយអ្នកផ្តល់សេវាកម្ម គឺជាការទទួលខុសត្រូវទាំងស្រុងរបស់អ្នកផ្ញើ ឬអ្នកទទួល។ ប្រសិនបើត្រូវបានអនុញ្ញាតដោយច្បាប់ជាធរមាន នោះសារជាអក្សរនឹង ត្រូវបានផ្ញើទៅកាន់លេខទូរស័ព្ទរបស់អ្នកផ្ញើ និង/ឬ លេខទូរស័ព្ទរបស់អ្នកទទួល។ Western Union នឹងផ្ញើសារទៅកាន់ច្រកទ្វារភាគីទីបី សម្រាប់បញ្ជូនសារ។ Western Union មិនទទួលខុសត្រូវចំពោះការផ្ញើរសារដែលមិនបានបញ្ជូន ឬបញ្ហាបច្ចេកទេសដែលកើតឡើងក្រៅប្រព័ន្ធកម្មសិទ្ធិរបស់ខ្លួនឡើយ។

ការផ្ទេរប្រាក់តាមគណនី – ប្រសិនបើមាន អ្នកទទួលអាចបង់តម្លៃបន្ថែមសម្រាប់ការទទួលប្រាក់របស់អ្នកផ្ញើតាមទូរស័ព្ទចល័ត ឬ ទៅធនាគារ ឬគណនីផ្សេងទៀត។ ការផ្ទេរប្រាក់គួរតែត្រូវបានផ្ញើទៅកាន់គណនីរូបិយប័ណ្ណក្នុងស្រុក (អ្នកទទួល) បើមិនដូច្នេះទេ ស្ថាប័នទទួលអាចប្តូរប្រាក់តាមអត្រាប្តូរប្រាក់ផ្ទាល់ខ្លួន ឬមិនទទួលយកប្រតិបត្តិការ។ កិច្ចព្រមព្រៀងរបស់អ្នកទទួលជាមួយអ្នកផ្តល់សេវាកម្មទូរស័ព្ទចល័ត, mWallet, ធនាគារ ឬ គណនីផ្សេងទៀតដែលគ្រប់គ្រងគណនី និង កំណត់សិទ្ធិ ការទទួលខុសត្រូវ ថ្លៃចំណាយ ចំនួនប្រាក់ និងការ កំណត់គណនីរបស់ខ្លួន។ ក្នុងករណីដែលលេខគណនីដែលបានផ្តល់ (រាប់បញ្ចូលទាំងលេខ ទូរស័ព្ទចល័តសម្រាប់គណនីចល័ត) មិនមែនជារបស់អ្នកទទួលទេ នោះ ការផ្ទេរនឹងត្រូវបានបញ្ចូលទៅក្នុងគណនីដែលផ្តល់ដោយអ្នកផ្ញើ។ Western Union អាចរកប្រាក់បានពីថ្លៃសេវាដែលទាក់ទងនឹងការប្រើ ប្រាស់គណនី។ Western Union មិនទទួលខុសត្រូវចំពោះអ្នកផ្ញើ និងម្ចាស់គណនីណាមួយចំពោះកម្រៃសេវាអត្រាប្តូរប្រាក់ដែលប្រើសម្រាប់ប្តូរទៅជារូបិយប័ណ្ណក្រៅស្រុក សកម្មភាព ឬការលុបចោលគោលដៅ ឬអ្នក ផ្តល់សេវាកម្មហិរញ្ញវត្ថុអន្តរការី។

ការបង្វិលសងប្រាក់វិញ - Western Union នឹងបង្វិលប្រាក់ ដើមពីការផ្ទេរប្រាក់ (នៅអត្រាប្តូរប្រាក់ដែលបានពិពណ៌នានៅ ទីនេះដោយមាន សុពលភាពនៅពេលដែលការបង្វិលប្រាក់ធ្វើឡើង) តាមការស្នើសុំជាលាយលក្ខណ៍អក្សររបស់អ្នកផ្ញើ ប្រសិនបើការទូទាត់ទៅអ្នកទទួលមិនបានធ្វើ ឬបញ្ចូលក្នុងរយៈពេល 45 ថ្ងៃ។ ការបង្វិលសងថ្លៃសេវាផ្ទេរប្រាក់វិញគឺអាស្រ័យលើម៉ោងធ្វើការ និងចំនួនទឹកប្រាក់ នៅឯទីតាំងដែលត្រូវបានជ្រើសរើសសម្រាប់ ការផ្ញើប្រាក់។ ប្រសិនបើអ្នកទទួលប្រាក់មិនអាចទទួលបានប្រាក់ពី ការផ្ទេរ​ក្នុងរយៈពេលដែលបានកំណត់សម្រាប់សេវាកម្មដែលបានជ្រើសរើស និងលក្ខខណ្ឌផ្សេងទៀត រួមបញ្ចូលប៉ុន្តែមិនបានកំណត់ ចំពោះលក្ខខណ្ឌដែលហួសពីការគ្រប់គ្រងរបស់ Western Union ឬភ្នាក់ងាររបស់ខ្លួន ដូចជាអាកាសធាតុមិនល្អ ឬការមិនដំណើរការរបស់ទូរគមនាគមន៍។ ថ្លៃសេវាផ្ទេរប្រាក់នឹងមិនត្រូវបានសងវិញទេប្រសិនបើការផ្ទេរត្រូវបានបញ្ឈប់តាមសំណើរបស់អ្នកផ្ញើ។ ការទូទាត់ពីការផ្ទេរប្រាក់មួយចំនួនអាចត្រូវបានពន្យារពេលដោយសារ ការអនុវត្តចាប់របស់សហរដ្ឋអាមេរិក ឬច្បាប់ដែលអាចអនុវត្តផ្សេងៗទៀត។ ក្នុងករណីដែលច្បាប់អនុញ្ញាត Western Union អាចដកចេញនូវថ្លៃ រដ្ឋបាលពីការផ្ទេរប្រាក់ដែលមិនបានទទួលក្នុងរយៈពេលមួយឆ្នាំគិតចាប់ពីថ្ងៃផ្ញើប្រាក់។

ការទទួលខុសត្រូវ - WESTERN UNION មិនធានាការប្រគល់ ឬភាពសមស្របនៃទំនិញ ឬសេវាកម្មដែលបានបង់សម្រាប់មធ្យោបាយផ្ទេរប្រាក់ទេ។ ទិន្នន័យប្រតិបត្តិការរបស់អ្នកផ្ញើ គឺមានភាពសម្ងាត់ជាមួយគាត់ ហើយ មិនត្រូវបានចែករំលែកជាមួយបុគ្គលផ្សេងទៀតក្រៅពីអ្នកទទួល។ អ្នកផ្ញើ ត្រូវប្រុងប្រយ័ត្នជាមួយនឹងការផ្ញើប្រាក់ទៅបុគ្គលដែលគាត់មិនស្គាល់។ ក្នុងករណីណាក៏ដោយ WESTERN UNION ឬភ្នាក់ងារណាមួយរបស់ខ្លួន នឹងមិនទទួលខុសត្រូវទេបើអ្នកផ្ញើដែលផ្ទេរទិន្នន័យប្រតិបត្តិការទៅអ្នកផ្សេងទៀតក្រៅពីអ្នកទទួលឡើយ។ ក្នុងករណីណាក៏ដោយ WESTERN UNION ឬភ្នាក់ងារណាមួយរបស់ខ្លួននឹងមិនទទួលខុសត្រូវ ចំពោះសំណងចំពោះភាពយឺតយ៉ាវ ការខកខានទូទាត់ ឬការបង់ប្រាក់ផ្ទេរមិនគ្រប់ចំនួន ឬការមិនផ្តល់ព័ត៌មាន បន្ថែម ណាមួយដោយសារការធ្វេសប្រហែសនៅលើផ្នែកណាមួយរបស់បុគ្គលិកខ្លួនឯង ឬភ្នាក់ងារ ឬផ្សេងទៀតដែលមានទឹកប្រាក់ជាង 500 ដុល្លារ (ក្រៅពីការសងប្រាក់ដើម សម្រាប់ការផ្ទេរប្រាក់ និងថ្លៃ ផ្ទេរប្រាក់)។ ក្នុងករណីណាក៏ដោយ WESTERN UNION ឬភ្នាក់ងាររបស់ខ្លួន នឹងមិន ទទួលខុសត្រូវចំពោះការខូចខាតដោយប្រយោល ពិសេស ដោយ ចៃដន្យ ឬដោយផលវិបាកណាមួយទេ។ ការបដិសេធមិនរៀបរាប់ខាងលើមិនកំណត់ការទទួលខុសត្រូវរបស់ WESTERN UNION ឬភ្នាក់ងារចំពោះការខូចខាតដែលបណ្តាលមកពី WESTERN UNION ឬការធ្វេសប្រហែសធ្ងន់ធ្ងររបស់ភ្នាក់ងារ ឬការប្រព្រឹត្ដខុសឆ្គងដោយចេតនាក្នុងដែនយុត្តាធិការទាំងនោះ ហើយការកំហិតនៃការទទួលខុសត្រូវនេះត្រូវចាត់ទុកជាមោឃៈ។

ប្រសិនបើទម្រង់ទូទាត់មួយនេះមិនអាចទទួលប្រាក់បាន ហើយគេមិនទទួលខុសត្រូវចំពោះការខូចខាត ដែលបណ្តាលមកពីការខកខាន បង់ប្រាក់បញ្ញើដោយហេតុផលពីការមិនទទួលប្រាក់ នោះ នៅពេលដែលភ្នាក់ងារទទួលយកប័ណ្ណមូលប្បទានប័ត្រ ប័ណ្ណឥណទាន ប័ណ្ណឥណពន្ធ ឬទម្រង់ការទូទាត់ដែលមិនមែនជាសាច់ប្រាក់ នោះទាំង Western Union ឬ ភ្នាក់ងារក៏មិនមានកាតព្វកិច្ចដំណើរការ ឬទូទាត់ការផ្ទេរប្រាក់ដែរ។ Western Union រក្សាសិទ្ធិផ្លាស់ប្តូរលក្ខខណ្ឌទាំងនេះ ឬសេវាកម្ម ដែលបានផ្តល់ជូនដោយមិនចាំបាច់ជូនដំណឹង។ Western Union និងភ្នាក់ងាររបស់ខ្លួនអាចបដិសេធមិនផ្តល់សេវាកម្ម ដល់បុគ្គលណាម្នាក់។

ការការពារទិន្នន័យ – ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកត្រូវបានដំណើរការក្រោមច្បាប់ជាធរមាន ហើយត្រូវបានគ្រប់គ្រងដោយ Western Union ។ យើងខ្ញុំប្រើព័ត៌មានផ្ទាល់ខ្លួនដែលលោកអ្នកផ្តល់ឲ្យយើងខ្ញុំនៅពេលប្រើប្រាស់ផលិតផល និងសេវាកម្មរបស់យើងខ្ញុំក៏ដូចជាព័ត៌មានផ្សេងទៀតដែលត្រូវបានប្រមូល ឬបង្កើតក្នុងអំឡុងពេលទំនាក់ទំនងរបស់យើងខ្ញុំជាមួយ លោកអ្នក។ នេះរាប់បញ្ចូលទាំងព័ត៌មានពីសេវាកម្មផ្សេងទៀតដូចជាការផ្ទេរប្រាក់ ការបង់ប្រាក់វិក្កយបត្រ ព័ត៌មានលម្អិតពីកម្មវិធីភក្តីភាព ឬសមាជិកភាព ការប្រើទិន្នន័យសេវាកម្មមុនៗរបស់យើងខ្ញុំ និងជម្រើស ទីផ្សារ។ ព័ត៌មាននេះត្រូវបានប្រើដើម្បីផ្តល់ឲ្យលោកអ្នកនូវសេវាកម្មដែលលោកអ្នកបានស្នើសុំ និងសម្រាប់សកម្មភាពនានាដូចជារដ្ឋបាល សេវាអតិថិជន ការប្រឆាំងនឹងការលាងលុយ ការអនុលោមតាមច្បាប់ និងភារកិច្ចផ្លូវច្បាប់ ដើម្បីបញ្ជាក់ព័ត៌មានលម្អិតរបស់លោកអ្នក ដើម្បីជួយយើងខ្ញុំឲ្យយល់ដឹងពី អតិថិជនរបស់យើងខ្ញុំតាមរយៈការវិភាគ និងការស្រាវជ្រាវព័ត៌មានដែលយើងខ្ញុំរក្សាទុក ដើម្បីជួយការពារ និងរកមើលការក្លែងបន្លំ បំណុល និងការលួច ដើម្បីជួយយើងខ្ញុំធ្វើឲ្យប្រសើរឡើងនូវផលិតផលសេវាកម្ម និងប្រតិបត្តិការរបស់យើងខ្ញុំ ហើយអាស្រ័យតាមជម្រើសរបស់លោកអ្នកដែល អាចផ្ញើឲ្យលោកអ្នកនូវការទំនាក់ទំនងពាណិជ្ជកម្មតាមអ៊ីម៉ែល ទូរស័ព្ទ ប្រៃសណីយ៍ សារជាអក្សរ និងតាមរយៈបណ្តាញពាក់ព័ន្ធផ្សេងៗទៀត។

Western Union អាចប្រើ ប្រមូលផ្តុំ និងចែករំលែកជាមួយអាជីវកម្ម ផ្សេងៗទៀតដែលធ្វើការជាមួយយើងខ្ញុំនូវ ព័ត៌មានពីផលិតផល និងសេវាកម្មផ្សេងៗ និងភាពងាយស្រួល និង/ឬ កម្មវិធីរង្វាន់ដែលលោកអ្នកបានចុះឈ្មោះ។ ព័ត៌មាននេះអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងណាមួយនៅក្នុងផ្នែកនេះ។ យើងខ្ញុំនឹងរក្សាទុក ព័ត៌មានដែលលោកអ្នកប្រាប់យើងខ្ញុំអំពីបុគ្គលផ្សេងទៀត រួមទាំងព័ត៌មានលម្អិតរបស់អ្នកទទួលសេវាកម្មរបស់យើងខ្ញុំដើម្បីធ្វើប្រតិបត្តិការ។ មុននឹងផ្តល់ព័ត៌មាននេះ លោកអ្នកត្រូវមានកាតព្វកិច្ចជូនដំណឹង និងទទួល បានការអនុញ្ញាតពីអ្នកដទៃអំពីការប្រើព័ត៌មាននេះដូចមានចែងក្នុងផ្នែកនេះ។ ការផ្តល់ព័ត៌មាននេះគឺជាប្រភេទព័ត៌មានពិសេស ប៉ុន្តែចាំបាច់ដើម្បីធ្វើប្រតិបត្តិការ និងផ្ដល់សេវាកម្មទាំងនេះដល់លោកអ្នក។ បើគ្មានព័ត៌មាននេះទេ Western Union មិនអាចប្រតិបត្តិការសេវាកម្មផ្ទេរ ប្រាក់ ឬសេវាបង់ប្រាក់ ជួយសម្រួលសកម្មភាពឲ្យមានភាពងាយស្រួល ឬសេវាកម្មដែលបានស្នើសុំផ្សេងៗទៀត។

សម្រាប់គោលបំណងដែលបានកំណត់នៅក្នុងផ្នែកនេះ យើងខ្ញុំអាច ផ្តល់នូវព័ត៌មានដែលយើងខ្ញុំមានដល់ភាគីដែលស្ថិតក្នុងនៅក្នុងប្រទេស ក្រៅពីប្រទេសដែលព័ត៌មានបានប្រមូល ឬបង្កើតឡើងដំបូង រួមទាំងសាខានៅសហរដ្ឋអាមេរិក ។ ប្រភេទនៃទិន្នន័យដែលបានផ្ទេររួមមានព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួន ព័ត៌មានទំនាក់ទំនង និងព័ត៌មានទាក់ទងនឹងការផ្ទេរប្រាក់ព័ត៌មានប្រតិបត្តិការ និងព័ត៌មានផ្សេងទៀតដែលលោកអ្នកបានផ្តល់ជូន។ ប្រសិនបើមានតម្រូវការសមហេតុផលដើម្បីអនុវត្ត ឬជួយការផ្ទេរប្រាក់ សេវាកម្មនាពេលអនាគត ឬសម្រាប់ហេតុផលណាមួយ ឬការប្រើដែល បានកំណត់នៅក្នុងផ្នែកនេះ នោះយើងខ្ញុំក៏អាចផ្តល់ ព័ត៌មានដល់ស្ថាប័នផ្សេងៗទៀត និងអ្នកផ្តល់សេវាកម្មដែលទទួលបានការអនុញ្ញាត រួមទាំង អង្គភាពដែលជួយយើងខ្ញុំឲ្យមានដំណើរការអាជីវកម្ម។ យើងខ្ញុំអាចបន្ថែមព័ត៌មានដែលលោកអ្នកផ្តល់ជូនជាមួយនឹងព័ត៌មានពីអាជីវកម្ម ឬបុគ្គលផ្សេងទៀត រួមទាំងព័ត៌មានដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃព័ត៌មាន របស់លោកអ្នកដែលផ្តល់ដោយលោកអ្នក។ (i) ប្រសិនបើយើងខ្ញុំត្រូវបានតម្រូវដោយច្បាប់ក្នុងស្រុក ឬក្រៅស្រុក ឬនីតិវិធីច្បាប់ ឬ(ii)ចំពោះអាជ្ញាធរអនុវត្តច្បាប់ ឬមន្រ្តីរដ្ឋាភិបាលដទៃទៀត (រួមទាំងអាជ្ញាធរនៅក្នុងប្រទេសនេះ សហរដ្ឋអាមេរិក ឬកន្លែងផ្សេងៗទៀត) សម្រាប់គោលបំណងនានាដូចជាការរុករក ការស៊ើបអង្កេត ការកាត់ទោស និងការការពារឧក្រិដ្ឋកម្ម រួមទាំងការលាងលុយកខ្វក់ និងសកម្មភាពបទល្មើសដែលពាក់ព័ន្ធនិងអ្នកទទួល អាចបង្ហាញព័ត៌មានបន្ថែមទៀត សម្រាប់គោលបំណងទាំងនេះ និងពាក់ព័ន្ធផ្សេងៗទៀត នោះ Western Union និងសាខារបស់យើងខ្ញុំ នៅទូទាំងពិភពលោកអាចនឹងលាតត្រដាងព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដោយរាប់បញ្ចូលមិនកំណត់ដូចជា ឈ្មោះរបស់លោកអ្នក លេខសម្គាល់ អតិថិជន អាសយដ្ឋាន និងព័ត៌មានគណនីធនាគារ។

លោកអ្នកមានសិទ្ធិស្នើសុំឲ្យយើងខ្ញុំពិនិត្យមើល ហើយទទួលបាននូវច្បាប់ចម្លង ព័ត៌មានរបស់លោកអ្នកដោយយើងខ្ញុំអាចគិតកម្រៃសេវាតិចតួច។ លោកអ្នកក៏អាចកែ លុប ឬកំណត់ការប្រើប្រាស់ព័ត៌មានរបស់យើងខ្ញុំដែលមិន ពេញលេញ មិនត្រឹមត្រូវ ឬហួសសម័យ។ លោកអ្នកអាចជំទាស់គ្រប់ពេលលើហេតុផលសមស្រប ចំពោះការប្រើប្រាស់ ព័ត៌មានរបស់លោកអ្នកនៅពេលដែលដំណើរការមិនចាំបាច់បំពេញនូវសេវាកម្ម ឬតម្រូវតាមច្បាប់ ឬបទបញ្ញត្តិ។ ប្រសិនបើលោកអ្នកចង់អនុវត្តសិទ្ធិទាំងនេះ ឬលែងចង់ទទួលបានការទំនាក់ទំនងពាណិជ្ជកម្មពី Western Union សូមទូរស័ព្ទទៅកាន់ Western Union ដោយប្រើលេខខាងក្រោមនៅម៉ោងធ្វើការធម្មតា។

កិច្ចសន្យា និងទំនាក់ទំនងអតិថិជន – កិច្ចសន្យារបស់យើងខ្ញុំ គឺជាមួយអ្នកផ្ញើ។ យើងខ្ញុំគ្មានកាតព្វកិច្ចចំពោះភាគីណាមួយផ្សេងទៀតឡើយ ដូចជាភាគីផ្ញើប្រាក់ តាងនាមជាអ្នកផ្ញើប្រាក់ ។  ប្រសិនបើលោកអ្នកមិនពេញចិត្តនឹងសេវាកម្មនេះ នោះលោកអ្នកគួរតែទូរស័ព្ទទៅលេខខាងក្រោម។ អ្នកតំណាងម្នាក់នឹងធ្វើការស៊ើបអង្កេតពីកង្វល់របស់លោកអ្នកដោយយុត្តិធម៌ និងឆាប់រហ័ស។

សេវាផ្ទេរប្រាក់ Western Union ត្រូវបានផ្តល់ដោយក្រុមហ៊ុន Western Union Financial Services, Inc.ជាក្រុមហ៊ុនអាមេរិក (សម្រាប់ប្រតិបត្តិការសេវាកម្មពាណិជ្ជកម្ម) និង ក្រុមហ៊ុន Western Union International Limited ដែលជាក្រុមហ៊ុន​អៀឡង់ (សម្រាប់ការផ្ទេរប្រាក់) តាមរយៈបណ្តាញភ្នាក់ងារ និងអ្នក​តំណាងដែលទទួលបានសិទ្ធិ ។

រក្សាសិទ្ធិពីក្រុមហ៊ុន WESTERN UNION HOLDINGS, INC. 1995-2018 រក្សា​សិទ្ធ​គ្រប់យ៉ាង។ បានកែសម្រួលនៅខែឧសភា ឆ្នាំ 2017 ។